ព័ត៌មានជាតិ

បងប្អូនប្រុសបង្កើត ៣នាក់ កាប់សម្លាប់គ្នា ដោយសារបទចម្រៀងរបស់ឧកញ៉ា ព្រាប សុវត្ថិ

ភ្នំពេញ៖ បងប្អូនប្រុសបង្កើតចំនួន៣នាក់ បានកាប់សម្លាប់គ្នា ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃដោយសារតែមានជម្លោះបទចម្រៀងរបស់លោកឧកញ៉ា ព្រាប សុវត្ថិ ។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាលនៅថ្ងៃ១៨ កញ្ញានេះ បានឲ្យដឹងថា ដោយសារបទចម្រៀងរបស់លោកឧកញ៉ា ព្រាប សុវត្ថិ បានធ្វើឲ្យ៣នាក់បងប្អូនបង្កើតស្លាប់១ របួស១ និងជាប់ខ្នោះ១ ក្រោយពេលបង្ហើយស្រាថ្នាំ អស់៣លីត្រ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

លោកបន្តថា “សុរា ហិង្សា សោកនាដកម្ម”៕

To Top