ព័ត៌មានជាតិ

ពលបាលឯក ម៉ន ភក្រ្តា រងរបួសភ្នែកស្តាំធ្ងន់ធ្ងរ ក្នុងពេលទប់ទល់ជាមួយយោធាថៃ ទទួលថវិកាពីរដ្ឋមន្រ្តីការពារជាតិ

ភ្នំពេញ ៖ ពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកខាងស្តាំធ្ងន់ធ្ងរ ក្នុងអំឡុងពេលបំពេញភារកិច្ច ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលថវិកា ឧបត្ថម្ភពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

ពលបាលឯក ម៉ន ភក្រ្តា បច្ចុប្បន្នកំពុងសម្រាកព្យាបាល និងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូ នៅមន្ទីរពេទ្យព្រះអង្គឌួង ៕

To Top