ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោកស្រី ចាយ ច័ន្ទរ៉ានី អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តផ្ចឹកជ្រុំ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងលោកស្រី ចាយ ច័ន្ទរ៉ានី ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន មន្ត្រីក្រុមការងារ ពុទ្ធបរិស័ទចំណុះជើងវត្តមកពីគ្រប់ទិសទី អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តផ្ចឹកជ្រុំ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោកស្រី បានអញ្ជើញធ្វើកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា និងបានអញ្ជើញវេរប្រគេនទេយ្យវត្ថុ ទេយ្យទាន បូជាបច្ច័យ ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសផល្លាអានិសង្ឃជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ៕







