សមត្ថកិច្ចចុះបង្ក្រប ទីតាំងកែច្នៃ ជួញដូរគ្រឿងញៀន ៦ទីតាំង ក្នុងភូមិសាស្ត្ររាជធានី

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃ ជួញដូរ និងរក្សាទុកគ្រឿងញៀន នៅទីតាំងចំនួន៦កន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទៅ៧ទីតាំងនេះ សមត្ថកិច្ចជំនាញដកហូតបាន៖

- គ្រឿងញៀនចាប់យកទម្ងន់ប្រហែល៧គីឡូក្រាម
- សារធាតុផ្សំ (មិនច្បាស់) ទម្ងន់ប្រហែល៥០គីឡូក្រាម
- ឧបករណ៍សម្រាប់កៀបមាត់ថង់ ចំនួន៣
- ឧបករណ៍សម្រាប់ក្រឡុកថ្នាំញៀន ចំនួន១
- លិខិតឆ្លងដែន ជនជាតិវៀតណាម ចំនួន។
ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ឈ្មោះ NGUYEN CAO PHUC ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ NGUYEN VAN CANH ភេទប្រុស អាយុ២៨ឆ្នាំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត និងកំណត់មុខសញ្ញាបក្ខពួកមេក្លោងគេចខ្លួនដេីម្បីអនុវត្តតាមនីតិវិធីបន្ត៕



