ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ aមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងគ្រប់អធិការដ្ឋានប្រគបាលក្រុង-ស្រុក ពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ បានចុះផ្សព្វផ្សាយតាមវេទិកាសាធារណៈស្ដីពីគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន យាយជី តាជីតាមវត្តអារាមនាឱកាស បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងដល់ពល់ពលរដ្ឋតាមមូលដ្ឋានគ្រប់ស្រទាប់វណ្ណ: អំពីច្បាប់ទូទៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់នៃគ្រឿងញៀន, ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការឆ្លងដែនខុសច្បាប់ និង គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពទាំង ៧ចំណុច ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងនគរបាលនិងប្រជាជន ហើយរួមគ្នាលុបបំបាត់បទល្មើសគ្រប់ប្រភេទ ឲ្យមានការថយចុះជាបន្តបន្ទាប់ តាមដែលអាចធ្វើបាន។

លោកឧត្តមសេនីយ៍ស្នងការ តែងតែងដាក់ចេញផែនការនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងទប់ស្កាត់បទល្មើគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ,ក្មេងទំនើង,បទល្មើសជួញដូរគ្រឿងញៀន, បទល្មើសឆ្លងដែនខុសច្បាប់ សំដៅធ្វើយ៉ាងណាធានាឱ្យខេត្តបន្ទាយមានជ័យទាំងមូលមានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព៕

To Top