ព័ត៌មានជាតិ

អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ (លើកទី២) ការផ្គត់ផ្គង់ និងដំឡើង Relay Toshiba GRB100 ដើម្បីដាក់អោយដំណើការ Function Busbar Low Impedance លើ Bay Line 273 (ក្រចេះ-ស្ទឹងត្រែង) ជូនការិយាល័យការពារប្រព័ន្ធជាតិ បញ្ជូនអគ្គិសនី នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ក្រៅផែនការឆ្នាំ)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ និងដំឡើង Relay Toshiba GRB100 ដើម្បីដាក់អោយដំណើការ Function Busbar Low Impedance លើ Bay Line 273 (ក្រចេះ-ស្ទឹងត្រែង) ជូនការិយាល័យការពារប្រព័ន្ធជាតិបញ្ជូនអគ្គិសនី នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ក្រៅផែនការឆ្នាំ) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និង មានដាក់លក់ នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី17 ខែកញ្ញា ឆ្នាំ2025 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh)។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី30 ខែកញ្ញា ឆ្នាំ 2025 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើវេលាម៉ោង 15:05 នាទី ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025 ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕

To Top