ព័ត៌មានជាតិ

ស្ថានភាពនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់

ភ្នំពេញ ៖ ស្ថានភាពនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ មានភាពស្ងប់ស្ងាត់ ប៉ុន្តែទោះជាយ៉ាងណាក៏កងទ័ពកម្ពុជាបន្តឈរជើងការពារ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ហេតុការណ៍​ ដែលអាចកើតមានឡើងជាយថាហេតុ ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ៕

To Top