ស្អែកព្រឹក ! ក្រសួងអប់រំ នឹងបិទផ្សាយ លទ្ធផលបាក់ឌុប នៅទូទាំងប្រទេស

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកព្រឹក ក្រសួងយុវជន និងកីឡា នឹងបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២៥នេះ ទូទាំងប្រទេស នៅមណ្ឌលប្រឡង និងប្រកាសលើផេកផ្លូវការ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។
សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ រយៈពេល២ថ្ងៃ នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ការប្រឡងនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)៕
