ក្រសួងអប់រំ ៖ បេក្ខជនបាក់ឌុប ឆ្នាំ២០២៥ ជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់

ភ្នំពេញ ៖ ក្រសួងយុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនបាក់ឌុប ឆ្នាំ២០២៥ ជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។
សូមរំលឹកថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកព្រឹក ក្រសួងយុវជន និងកីឡា នឹងបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២៥នេះ ទូទាំងប្រទេស នៅមណ្ឌលប្រឡង និងប្រកាសលើផេកផ្លូវការ៕






