សម្ដេចធិបតី ជួបជាមួយគ្រួសារវីរកងទ័ពទាំង ១៨រូប និងបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាល កំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការ ដើម្បីឱ្យដោះលែងមកវិញ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានថៃចាប់ខ្លួន ដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយក្នុងការការពារអាយុជីវិត, សេចក្តីសុខសុវត្ថិភាព និងព្យាយាមឱ្យដោះលែងកងកម្លាំងរបស់យើងទាំង ១៨នាក់នោះ វិលត្រឡប់មកវិញឱ្យបានឆាប់រហ័ស៕








