រដ្ឋមន្ត្រីក្រសួងធម្មការ នាំយកទេយ្យទាន ប្រគេនព្រះសង្ឃចំនួន៥១វត្ត

លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននាំយកអង្ករជាទេយ្យទានរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគេនព្រះសង្ឃចំនួន ៥១ វត្ត ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ ។
ក្នុងពិធីនោះ លោករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូល និងបានលើកឡើងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសព្រះសង្ឃ និងពុទ្ធបរិស័ទ។ ក្នុងនោះ ព្រះពុទ្ធសាសនាក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ វត្តនីមួយៗបានទទួលនូវអង្ករចំនួន ៣០០ គីឡូក្រាម។
ដោយ៖ សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/





