អង្ករជាង ១៦តោន ជាអំណោយសម្ដេចធិបតី និងលោកជំទាវត្រូវបានប្រគេនដល់វត្តដែលមានការខ្វះខាតចំនួន៥៣វត្ត ក្នុងខេត្តកំពង់ធំ

កំពង់ធំ: អង្ករប្រមាណជាង១៦តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគេនជូនដល់វត្តដែលមានការខ្វះខាតចំនួន៥៣វត្ត ក្នុងខេត្តកំពង់ធំក្រោមវត្តមានលោកស្រីនួន ប៊ុនណា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណ:ថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ មានសង្ឃដីការថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបាននាំយកអង្ករប្រមាណជាង១៦តោន ដើម្បីឧបត្ថម្ភដល់វត្តដែលមានការលំបាក នៅរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ៕










