ពិរុទ្ធជនម្នាក់ដែលធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសត្រូវចាប់ខ្លួនតាមដីកាតុលាការ

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ តាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុក បវេល ដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយចាប់ខ្លួនពិរុទ្ធជនឈ្មោះ នាង សុខណា ហៅខ្លុយ ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជាប់ចោទពីបទ ពីបទ “ធ្វេីឱ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់ទោស(ប្រព្រឹត្តិដោយសហចារីនិងអ្នកសមគំនិត )” ប្រព្រឹត្តនៅចំណុចវាលស្រែភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេលខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។

ពេលនេះនគរបាលស្រុកបញ្ជូនពិរុទ្ធជនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ (ផ្នែកអនុវត្តដីកា និងគ្រប់គ្រង) នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ ការបន្តតាម នីតិវិធី៕
ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
