ព័ត៌មានជាតិ

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្រអាចរកបានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។

អ្នកដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនពិសេសរបស់ក្រុមហ៊ុន Vietjet ដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើករបស់វៀតណាម ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងយ៉ាងរលូនពីរដ្ឋធានីវៀតណាមទៅកាន់គោលដៅពេញនិយមនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ Vietjet ផ្តល់ជូននូវសេវាដឹកអ្នកដំណើរជាមួយយន្តហោះទំនើប សុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មពិសេស ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរីករាយជូនដល់ភ្ញៀវធ្វើដំណើរទាំងអស់។

អ្នកដំណើរពីប្រទេសកម្ពុជា ក៏អាចរីករាយជាមួយនឹងសកម្មភាពនៃការប្រារព្វពិធីបុណ្យនានាដ៏គួរឱ្យភ្ញាក់ផ្អើលនិងដ៏រីករាយនៅលើយន្តហោះ ដូចជា៖ ការផ្ដល់ជូនគោមអនុស្សាវរីយ៍ ការសម្តែងសិល្បៈលើយន្តហោះ និងនំព្រះខែ Vietjet ដែលផ្តល់ជូននៅលើជើងហោះហើរក្នុងអំឡុងពេលនៃពិធីបុណ្យទាំងនេះ និងនៅ Sky Shop។

លើសពីនេះ Vietjet ផ្តល់ការបញ្ចុះតម្លៃសំបុត្ររហូតដល់ ២០ ភាគរយ សម្រាប់សំបុត្រ Business និង SkyBoss រៀងរាល់ថ្ងៃទី ២ និង ២០ នៃខែ រួមទាំងការផ្តល់ជូនកាដូ “ធ្វេដង” ដ៏ពិសេសជាច្រើនទៀត។

ក្នុងឱកាសអបអររដូវកាលដ៏ពិសេសនេះ លោកអ្នកអាចធ្វើដំណើរជាមួយមនុស្សជាទីស្រលាញ់របស់អ្នក និងស្វែងយល់ពីពិធីបុណ្យប្រពៃណីពាក់កណ្តាលសរទរដូវទូទាំងពិភពលោក ពីក្បួនដង្ហែចង្កៀងគោមនៅសង្កាត់ចាស់ Old Quarter ទីក្រុងហាណូយ រហូតដល់ការប្រារព្ធពិធីChuseok ក្នុងប្រទេសកូរ៉េ ឬ ពិធីបុណ្យ Tsukimi ដ៏រ៉ូមែនទិករបស់ប្រទេសជប៉ុន។ រាល់ការធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet អ្នកដំណើតទាំងអស់នឹងទទួលបានភាពរីករាយជាមួយយន្តហោះទំនើប បុគ្គលិករួសរាយរាក់ទាក់ អាហារក្តៅៗឈ្ងុយឆ្ងាញ់ដូចជា៖ ហ្វឺ និង បាញ់មី និងបទពិសោធន៍វប្បធម៌នានាដែលមិនអាចបំភ្លេចបាននៅចម្ងាយ ១០,០០០ម៉ែត្រលើអាកាសពីផែនដី។

តស់! កក់សំបុត្ររបស់អ្នកឥឡូវនេះ ដើម្បីទទួលបានភាពសប្បាយរីករាយជាមួយជាមួយ Vietjet!

រយៈពេលធ្វើដំណើរជាក់លាក់អាចត្រូវបានអនុវត្តអាស្រ័យលើផ្លូវហោះហើរ។ កាលបរិច្ឆេទធ្វើដំណើរនាអំឡុងពេលថ្ងៃឈប់សម្រាក អាចត្រូវបានអនុវត្ត។

To Top