ព័ត៌មានជាតិ

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកទេយ្យទានជា គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ២វត្ត ក្នុងខេត្តព្រះវិហារ!

ព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបាននាំយកទេយ្យទាននិងគ្រឿងឧបភោគបរិភោគព្រមទាំងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួនពីវត្តក្នុងខេត្តព្រះវិហារ ១.វត្តពោធិ៍កែវមានជ័យ និង ២.វត្តទួលឧត្តម ហៅវត្តប្រមេរ ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរដែលជាអ្នកកាន់ព្រះពុទ្ធសាសនាដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ដួងវិញ្ញាណក្ខន្ធបុព្វការីជន និង ដួងវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនទាំងអស់ដែលបានពលីអាយុសង្ខារក្នុងបុព្វហេតុការពារបូរណភាពទឹកដី សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពយើងទាំងអស់បានទៅកាន់សុគតិភព  ព្រមទាំងបាន ប្រសិទ្ធិពរជ័យជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសូមឱ្យបានជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការកុំបីឃ្លានឃ្លាតឡើយ៕

ដោយ (សួន ពិសិតព្រះវិហារ ដើមអំពិល)

To Top