ស៊ីម៉ាក់កម្ពុជា ៖ ការបោសម្អាតមីនមនុស្សធម៌ នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចាប់តាំងពីឆ្នាំ១៩៩២

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ការបោសម្អាតមីនមនុស្សធម៌ គាំទ្រសុខសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុត ចាប់តាំងពីឆ្នាំ១៩៩២- ១៩៩៣មកម្ល៉េះ។

តាមរយៈបណ្តាញទំនាក់ទនងសង្គមផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហេង រតនា បានបញ្ជាក់ថា «ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-ថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុត ចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្ល៉េះ»។


លោក អគ្គនាយក បន្ដថា ព្រមទាំងបានចាប់ផ្តេីម និងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖

១. ឆ្នាំ១៩៩២-១៩៩៨ ៖ ដំណាក់កាលធ្វេីការបោសសម្អាតមីនដេីម្បីបេីកផ្លូវសុវត្ថិភាពក្នុងការធ្វេីមាតុភូមិវិវត្តន៍និងគាំទ្រការតាំងទីលំនៅ និងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២ -៩៣ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។

២. ឆ្នាំ១៩៩៨-២០០៣ ៖ ដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម!!
ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងលឺនិងចងចាំការពិតនេះ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។
លោក អគ្គនាយក បន្ថែមថា រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ ក្រុមការងារព្រំដែនទាំងខ្មែរ និងថៃ បានជួបពិភាក្សាគ្នាច្រេីនលេីកច្រេីនសារហេីយ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡេីយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន) របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់! ប្រសិនពិតជាអ្នកជិតខាងគ្នាល្អ មែននោះ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រេីប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ ព្រោះទង្វេីបែបនេះបង្កេីនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត៕


