ទឹកជន់លេចឃុំចំនួន៥ ក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី

មណ្ឌលគិរីនៅរសៀលថ្ងៃទី២៣ខែកញ្ញានេះ មានសេចក្តីរាយការណ៍ថា នៅតាមបណ្តាភូមិឃុំមួយចំនួនក្នុងមូលដ្ឋានស្រុកកោះញែកខេត្តមណ្ឌលគិរី មានការជន់លេចដោយជំនន់ទឹកភ្លៀង។

អាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់នោះកំពុងជួយជម្លៀសមនុស្សសត្វចេញពីតំបន់រងគ្រោះផងដែរ។

របាយការណ៍របស់អធិការនគរបាលស្រុកកោះញែកបានបញ្ជាក់អំពីស្ថានភាពទឹកជំនន់ជន់លេចនៅក្នុងស្រុកកោះញែក គិតត្រឹមម៉ោង០៨.៣០នាទី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន៥ឃុំ ដូចខាងក្រោម
1/ឃុំណងឃីលិក
+ស្ថានភាពទឹកទន្លេស្រែពកបើគិតពីវេលាម៉ោង១៨:០០នាទីថ្ងៃទី ២២ ខែកញ្ញារហូតមកដល់ម៉ោង ០៦:៣០នាទីថ្ងៃទី ២៣ ខែកញ្ញា ព្រឹកទឹកឡើងកម្ពស់ ០២ ម៉ែត្រ ៥ តឹក និងមានទឹកជំនន់លេចផ្លូវចំនួន០៣កន្លែង ដែលហូរច្រាលពីទន្លេស្រែពក
១,នៅចំណុចផ្លូវអូរអាទុំភូមិជីមាតឃុំណងឃីលិក ស្រុកកោះញែកទឹកលេចនិងហូរកាត់ផ្លូវប្រវែង៦០ម៉ែត្រ ជម្រៅ ៥តឹក
២/ នៅចំណុចផ្លូវអូរណងវែងភូមិណងប៊ួឃុំណងឃីលិក ស្រុកកោះញែកទឹកលេចនិងហូរកាត់ផ្លូវប្រវែង៧០ម៉ែត្រ ជម្រៅ ៤តឹក
៣/ នៅចំណុចផ្លូវអូរអុីធុយភូមិជីមាត ឃុំណងឃីលិក ស្រុកកោះញែក ទឹកលេចនិងហូរកាត់ផ្លូវប្រវែង៨០ម៉ែត្រ ជម្រៅ ៦តឹក
ក្នុងនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណងឃីលិក បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ អោយមានការប្រុងប្រយ័ត្នគ្រប់ៗគ្នា។

2/ឃុំស្រែសង្គម
១ ទីតាំងផ្លូវកែងភូមិមានជ័យ
២ ទីតាំងវត្តគិរីរម្យ(ហៅវត្តទី ៤)
៣ ស្ពានយោលភូមិក្បាលជ្រោយ
៤ ទីតាំងផ្លូវចូលសាលារៀនបឋមសិក្សាស្រែសង្គម
៥ ទីតាំងសាលាបឋមសិក្សាហ៊ុនសែនកោះញែក។
៦ ទីតាំងវត្តរតនៈមណ្ឌលរង្សី(ហៅវត្តទី ៩)
៧ ទីតាំងចំណុចអូរក្លរស្ថិតក្នុងភូមិមានជ័យ
៨ ប៉ុស្តិ៍ស្រែសង្គម
៩ ទីតាំងផ្លូវលំឃុំមួយខ្សែបណ្តោយអូរច្បារ

3/ឃុំសុខសាន្ត
១ ទីតាំងពីផ្លូវមុខប៉ុស្តិ៍ដល់សាលាឃុំ
២ ទីតាំងលេចស្ពានអូរត្រាវ
៣ លេចស្ពានអូកប
៤ ទីតាំង៤ លេចស្ពានអូរម៉ាញ៉េនិងអូវុល
៥ ទីតាំង៥លេចផ្លូវ ពីភូមិថ្មីទៅកែរពៅ
៦ ទីតាំង៦លេចផ្លូវ ពីទីទួលក្លុងទៅឡាវឡាន
៧ ទីតាំង៧លេច ផ្លូវពីស្រែកចទៅស្រែជង
៨ ប៉ុស្តិ៍៨ លេចស្ពានអូរក្អូន
៩ ទីតាំងផ្លូវពីភូមិស្រែធំទៅអូរច្បារ
១០.លិចផ្លូវពីចុងភូមិស្រែធំទៅទួលខ្មោច
ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា ស្ថានភាពទឹកឡើងនេះពុំទាន់ដឹងថាមានការខូចខាតអ្វីទេព្រោះឥឡូវនេះទឹក
កំពុងបន្តឡើងទៀត។
4/ឃុំអបួនលើ
ស្ថានភាពទឹកជំនន់កំពុងតែឡើង បណ្តាលអោយលេចនៅឃុំអបួនលើចំនួន៣កន្លែង
-១.កន្លែងនៅភូមិអបួន ចាប់ពីចំណុចផ្ទះលោកគ្រូមុយ រាដូ រហូតសាលាបឋមសិក្សាអបួន ដែលមានជម្រៅកន្លះម៉ែត្រ។
-២.មួយកន្លែងទៀតនៅភូមិអន្រ្តេះ ចាប់ពីសាលាបឋមសិក្សាអបួន រហូតដល់់ស្ពានយោលអន្រ្តេះ ដែលមានជម្រៅ
ចំណុចអូរអញជ័រលិចផ្លូវប្រវែងប្រហែលជា 100 ម៉ែត្រ ចម្រៅ៣ទឹក
ចំណុចស្រែជងលិចផ្លូវប្រហែល 50 ម៉ែត្រ ជម្រៅកន្លះម៉ែត្រ
៨តឹក
5/ឃុំស្រែហ៊ុយ
ស្ថានភាពទឹកលេចផ្លូវលំមួយចំណុចភូមិឈួលប្រវែង ១៥០ ម៉ែត្រ

ចំពោះការលេចនេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឡើយគិតមកត្រឹម ល្ងាចថ្ងៃដដែលនេះ៕
ដោយ៖ ចាន់ បុត្រ| មណ្ឌលគិរី|ដើមអម្ពិល
