ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអះអាងរបស់ថៃ ថា «អ្នកភូមិព្រៃចាន់កម្ពុជា បានទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា»

ភ្នំពេញ ៖ ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអះអាងរបស់ថៃ ដែលថា «អ្នកភូមិព្រៃចាន់កម្ពុជាបាន ទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា»។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានអះអាងក្នុង សន្និសីទសារព័ត៌មានថា អ្នកភូមិព្រៃចាន់កម្ពុជា បានទន្ទ្រានចូលទឹកដីថៃ ដើម្បីធ្វើការតវ៉ា ដែលជំរុញឱ្យ ប្រទេសថៃត្រូវអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះ៕




