គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត Jeep បុករថយន្ត Prius និង ម៉ូតូ នៅម្តុំទីតាំងស្តុប North Bridge ផ្លូវ២០០៤

ភ្នំពេញ ៖ នៅវេលាម៉ោង០២:៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្លូវ North Bridge កែងផ្លូវ២០០៤ រវាងរថយន្តម៉ាក Prius នឹងរថយន្តម៉ាក Jeep ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យ ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្ត Jeep អស់០១គ្រឿង។

នៅវេលាម៉ោង០៣:០០នាទី រំលងអាធ្រាត្រ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ៤ម៉ែត្រគូប ៕









