ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងអង្គកាCI ពង្រឹងកិច្ចសហប្រតិបត្តិការ លើការពារ និងអភិរក្ស ធនធានធម្មជាតិ

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបអាហារ ជាមួយលោកស្រី Patricia Zurita ប្រធានផ្នែកភាពជាដៃគូ និងជាអនុប្រធានអង្គការ អភិរក្សអន្តរជាតិ (Conservation International) និងក្រុមការងារ ដើម្បីពិភាក្សាពីការអនុវត្តនូវផែនការ ជាតិរួមចំណែកនឹងការឆ្លើយតបការ ប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) សម្រាប់វិស័យព្រៃឈើដែល CI នឹងកៀរគរនូវធនធាននៅក្រោម Forest & Climate Leaders’ Partnership (FCLP) ។

លោក រដ្ឋមន្ត្រី បានបង្ហាញពីឆន្ទៈរបសកម្ពុជាក្នុងការកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់រហូត់ដល់៥៥% នៅឆ្នាំ២០៣០ និងមានយន្តការយ៉ាងច្បាស់លាស់ក្នុងការបង្កើនគម្របព្រៃឈើតាមរយៈការអនុវត្តច្បាប់ ការដាំដុះព្រៃឈើឡើងវិញ និងការថែរក្សាព្រៃឈើ ដើម្បីទាញយកឥណទាន កាបូនព្រៃឈើ ។

ភាគីទាំងពីរ បានឯកភាពគ្នាក្នុងកិច្ចសហការគ្នា ដើម្បីទាញយកថវិកា នៅក្រោមយន្តការ FCLP ដើម្បីការអភិរក្ស និងកិច្ចការពារព្រៃឈើក្នុង គោលបំណងបង្កើនអាងស្តុកកាបូនព្រៃឈើ និងឈានទៅរកប្រទេស មានអព្យាក្រិតកាបូននៅឆ្នាំ២០៥០៕

To Top