ព័ត៌មានជាតិ

ឃើញស្ងាត់ៗ ស្មានតែគ្មានសមត្ថកិច្ច នាំគ្នាបង្ហោះម៉ូតូ ត្រូវបង្រ្កាបបានភ្លាម នៅស្រុកបាណន់

ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥វេលាម៉ោង១៦ និង១៥នាទី នៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង​ ក្រោមការចង្អុលដឹកនាំ របស់លោកឧត្តមសេនីយ៍ ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការ​នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង ​ អធិការនគរ បាលស្រុកបាណន់ ដឹកនាំកម្លាំង បង្ក្រាបនិងនាំខ្លួន ក្មេងទំនើងបង្ហោះម៉ូតូ តាមដងផ្លូវបានចំនួន ០២នាក់ និងដកហូតបានម៉ូតូចំនួន​០១ គ្រឿង​ នាំមកកាន់អធិការដ្ឋាននគរ បាលស្រុក​ សាកសួរ​ ដករក្សា ទុកម៉ូតូនេះរយៈពេល​០៣ ខែ និង អប់រំណែនាំឱ្យឪពុក​ ម្តាយធានាយក ទៅមូលដ្ឋានវិញអប់រំបន្ថែម ៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល

To Top