ព័ត៌មានជាតិ

ធនាគារ ARDB និងអង្គការ Catalyste+ ចុះ MOU ស្តីពីភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉ិច សានី អគ្គនាយករងធនាគារARDB បានអញ្ជើញជាអធិបតី និងចុះហត្ថលេខាក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងទូរទស្សន៍អនឡាញ ARDB TV ជាមួយអង្គការអន្តរជាតិ Catalyste+ស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ”។

ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ជែន អ៉ីម៉ី នាយកគម្រោងសកលសម្រាប់សេវាកម្មអន្តរជាតិនៃអង្គការ Catalyste+ នៃប្រទេសកាណាដា, លោក គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាតំណាងអង្គការ Catalyste+ប្រចាំកម្ពុជា លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA)និងថ្នាក់ដឹកនាំជាប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកARDB TV ។

To Top