លោក ហេង សុភាណា តំណាង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងជូនដំណើរបងប្អូនពលរដ្ឋ ឡើងជិះរថយន្តក្រុង ដោយឥតគិតថ្លៃ វិលត្រឡប់ ទៅបំពេញការងារវិញ
 
																						
											
											
											ពោធិ៍សាត់ ÷ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២៥នេះ នៅទីតាំងចំណតផ្សារភួពុយ សង្កាត់លលកស ក្រុងពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ឡើងជិះរថយន្តក្រុង ដោយឥតគិតថ្លៃ ដើម្បីវិលត្រឡប់ទៅបំពេញការងារ នៅតាមបណ្តារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលពួកគាត់បានមកលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ៕
ប្រភពនិងរូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)






 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									