ក្រសួងអប់រំ រៀបចំការបង្រៀនបំប៉ន សមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រ សម្រាប់ត្រៀមប្រឡង ចូលសាកលវិទ្យាល័យនានា ក្នុងប្រទេសកម្ពុជា ដោយពុំមានបង់ប្រាក់ទេ

ភ្នំពេញ ៖ ដើម្បីជាជំនួយដល់ការបំប៉ន សមត្ថភាព ដល់សិស្សានុសិស្ស ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្ដល់ឱកាស ប្រកបដោយសមធម៌ សម្រាប់បេក្ខជន ដែលមានបំណងប្រឡងចូលរៀន នៅគ្រឹះស្ថានឧត្ដមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីបង្រៀន តាមប្រព័ន្ធសមកាលកម្ម ឬការបង្រៀន ដោយការផ្សាយបន្តផ្ទាល់ (Live Teaching) ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើមុខវិជ្ជាដូចខាងក្រោម ៖

១. មុខវិជ្ជារូបវិទ្យា បង្រៀន ដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម ម៉ោង ១៦៖០០ – ១៧៖០០
២. មុខវិជ្ជាគីមីវិទ្យា បង្រៀន ដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី ម៉ោង ១៧៖០០ – ១៨៖០០
៣. មុខវិជ្ជាជីវវិទ្យា បង្រៀន ដោយលោកសាស្ត្រាចារ្យ ធូ ភន ម៉ោង ១៨៖០០ – ១៩៖០០
៤. មុខវិជ្ជាគណិតវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ ម៉ោង ១៩៖០០ – ២០៖០០

សិស្សានុសិស្សគ្រប់រូប អាចចូលរៀនក្នុងកម្មវិធីនេះ ដោយឥតគិតថ្លៃ ដោយចូលទស្សនាការបង្រៀនដោយការផ្សាយបន្តផ្ទាល់តាម https://live-teaching.duraseksa.gov.kh ឬស្កេនលើ QR Code ដែលមានក្នុងសេចក្ដីជូនដំណឹងនេះ ។



អត្ថបទ ច័ន្ទ វិស្សាសៈ
