ផ្អាកការធ្វេីចរាចរណ៍ ជាបណ្តោះអាសន្ន ផ្លូវជាតិលេខ ៧៦ (លំផាត់-បានលុង) និងខេត្តលេខ ៣៧៦៨ (លំផាត់-បរកែវ)ក្រោយពេលទឹកលេចផ្លូវ

ខេត្តរតនគិរី ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង សាធារណៈជនបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ ប្រភេទ មេត្តាជ្រាបថា៖ដោយសារស្ថានភាព អាកាសធាតុរដូវវស្សានេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យ ផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើ ចរាចរណ៍ ។

អាស្រ័យហេតុនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សូមធ្វើការបិទចរាចរណ៍ ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ 76 ចន្លោះបង្គោល គីឡូម៉ែត្រលេខ ២៧០ ដល់ បង្គោលគីឡូម៉ែត្រលេខ២៧៣ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បី ថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូន ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សង្ឃឹម យ៉ាងមុតមាំថា សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការជាមួយយើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង៕


ប្រភពៈមន្ទីរសាធារណៈការនិងដឹកជញ្ជួនខេត្តរតនគិរី
