ព័ត៌មានជាតិ

រយៈពេល ២ថ្ងៃគ្រឿងញៀនជាង ២គី​ឡូក្រាម ត្រូវបានបង្រ្កាបដកហូត និងមនុស្សចំនួន​ ០៨នាក់​ត្រូវឃាត់ខ្លួនក្នុងខេត្ត បាត់​ដំ​បង

រយៈពេល០២ថ្ងៃគឺថ្ងៃទី២៤និងទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិគួយជីកដី ឃុំរបស់​មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង​សង្កាត់ចំការ​សំរោង​ក្រុងបាត់ដំបង​ តាមការដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​កម្លាំង​នគរបាលផែន​ការងារប្រឆាំងគ្រឿង​ញៀន​ដែល​មានលោក​វរសេនីយ៍ឯក​ សុខ​ និមល​ ជាស្នងការរង​ ដឹកនាំបង្ក្រាបករណីជួញដូរដោយខុសច្បាប់​ នូវសារធាតុញៀននិងករណីប្រេី​ប្រាស់​គ្រឿងញៀន​០២ករណី ក្នុងបទល្មើ​ស​ជាក់ស្តែង និងឃាត់ខ្លួនជន​សង្ស័យបានចំនួន​០៨នាក់ស្រីចំនួ​ន​ ០៥នាក់​ វត្ថុតាងចាប់យក​បាន​រួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន ០២ដុំធំ និង០៣ថង់ ទម្ងន់ ២៤៥​៨,​២៥ក្រាម ស្មើនឹង០២​ គីឡូក្រាមជាង (ថ្លឹងទាំងសំបក)
-ថ្នាំញៀនប្រភេទកេតាមីន​KETAMINE ចំនួន​ ០៣ថង់ទម្ងន់១,២៥ក្រាម
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១​គ្រឿង
-ទូរស័ព្ទដៃចំនួន ០៦គ្រឿង (ចាស់) និងថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថ​កិច្ចបានរៀបចំសំណុំរឿងអនុត្តតាមច្បាប់៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល

To Top