ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យបន្តអនុវត្តគោល នយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បន្ដចាត់វិធានការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធបន្តអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្ត ទុកដាក់ក្នុងការការពារសុវត្ថិភាព និង សណ្តាប់ធ្នាប់ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កន្លងទៅ ឱ្យប្រព្រឹត្តទៅប្រកបដោយ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

To Top