ប្រមុខការទូតកម្ពុជា ជួបប្រជុំជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ាឡេស៊ី និងថៃ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ (អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ) ផ្តួចផ្តើម និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក។
កិច្ចប្រជុំ ១+៣នេះ ធ្វើឡើង ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្ត ឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕



