វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ ១ ៣៥០កន្លែង លើ ៧មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ៣៥០កន្លែង លើ ៧មុខជំនាញ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សា បានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង៧ នោះ មានជំនាញដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារកំបោរ, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងពុម្ព, ការដំឡើងសរសៃដែក, និងការងារការ៉ូ។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀង រាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅ កាន់ទូរសព្ទលេខ ០១២ ៧៦៦ ៤៨៨/០៧៧ ៥១៩ ១៥១/០៨៧ ៥១៩ ១៥១/០៨៦ ៨៦៨ ៩៩៩/ ០៦៩ ៥២៨ ៥៣៦/០៧៨ ៦៥៦ ៥៧៤/០១៥ ២០៦ ០៥៦/ ០១៦ ៣៩៣ ០៧៩/០៨៨ ៤០២ ៤៦៤៦ ឬ អញ្ជើញមកវិទ្យាស្ថាន ពហុបច្ចេកទេសព្រះកុសុមៈ ដោយផ្ទាល់ដែលមានអាសយដ្ឋាន នៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សុី ច្រកចូលខាងកើតក្រុមហ៊ុន Metfone និងវត្តទឹកថ្លា ចម្ងាយ ១៨០ម៉ែត្រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕






