ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងមហាសន្និបាត វិសាមញ្ញ តំណាងសមាគម អតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងមហាសន្និបាត វិសាមញ្ញ តំណាងសមាគម អតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ។

សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយ សម្ដេចតេជោ ហ៊ុន សែន និងបានបើកមហាសន្និបាត តំណាងសមាគមអតីត យុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រមួយ ដែលពុំធ្លាប់មាននៅកម្ពុជា ធ្វើឲ្យសាធារណមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនទូទាំង ប្រទេសអបអរសាទរ៕

To Top