ព័ត៌មានជាតិ

លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ចុះជួបពិភាក្សាការងារ និងស្តាប់សភាពការណ៍ដែលកើតមាន ក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ ៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកស្រី​ ម៉ែន ស៊ុន ម៉ុងឫទ្ធី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ចុះជួបពិភាក្សាការងារ និងទទួលព័ត៌មានសំខាន់ៗ អំពីសភាពការណ៍ដែលកើតមាន ក្នុងខេត្តពោធិ៍សាត់ ពិសេសនៅសមរភូមិព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ ។

កិច្ចជំនួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំថ្មីសាលាខេត្ត ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត។

អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់

To Top