ព័ត៌មានជាតិ

លោក ខូយ រីដា ទទួលសម្ភារៈយោធា អាវក្រោះ និងមួកការពារ ចំនួន ៣០ ឈុត ពីក្រុមហ៊ុន ណារ៉េត លីមីធីតអភិវឌ្ឍន៍អគ្គិសនី ខេត្តពោធិ៍សាត់

ភ្នំពេញ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២៥ បានអញ្ជេីញទទួលសម្ភារៈយោធា អាវក្រោះ និងមួកការពារ ចំនួន ៣០ ឈុត ពីក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍ អគ្គិសនីខេត្តពោធិ៍សាត់ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ពដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានថ្លែងអំណរ គុណចំពោះ ក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍ អគ្គិសនីខេត្តពោធិ៍សាត់ ដែលផ្តល់នូវសម្ភារ: ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់កងទ័ពជួរនៅមុខស្ថិតក្នុងស្ថានភាពចំពោះមុខនេះ៕
ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top