នគរបាលលស្រុកមោងឫស្សី ឃាត់ខ្លួនបុរសម្នាក់រំលោភសេពសន្ថវៈលើកូនចុង យកអនុវត្តតាមច្បាប់

បាត់ដំបង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៩និង៤៧នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលបណ្តឹង មានករណីរំលោ ភសេពសន្ថវៈ មួយកើតឡើង ទៅលើជនរងគ្រោះឈ្មោះ ស-ច-ន ហៅកាតុ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រព្រឹត្ដដោយជនសង្ស័យឈ្មោះ សារឿន ប៉ូ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ (ត្រូវជាឪពុកចុង) រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (បច្ចុប្បន្នធ្វើការនៅប្រទេសថៃ) បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើរូបខ្លួនចំនួន០៣លើក៖ លើកទី១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងប្រហែល១១យប់(យកដៃលូកលេងប្រដាប់ភេទ) លើរថយន្តឈ្នួល ក្នុងប្រទេសថៃ, លើកទី២ នៅថ្ងៃទីពុំចាំ អំឡុងខែកញ្ញា ឆ្នាំ២០២៥ ម៉ោងប្រហែល១១យប់ ចំណុចបន្ទប់កម្មករស្នាក់នៅ ទីក្រុងបាងកក ប្រទេសថៃ និងលើកទី៣ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៨ និង០០នាទីព្រឹក ចំណុចបន្ទប់ស្នាក់នៅទីបាងកក ប្រទេសថៃ ។
ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សារឿន ប៉ូ ភេទប្រុស អាយុ៣២ឆ្នាំ ខណៈពេលជនសង្ស័យទើបតែត្រឡប់មកពីប្រទេសថៃវិញ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើជនរងគ្រោះចំនួន០៣លើក ពិតប្រាកដមែន ។
បច្ចុប្បន្នកម្លាំងនគរបាលស្រុកមោងឫស្សីកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ច័ន្ទ វិស្សាសៈ
ប្រភព អគ្គស្នងការនគរបាលជាតិ
