ព័ត៌មានជាតិ

ស្ត្រីសម្រាលកូនភ្លោះ ៣នាក់ និងភរិយាយោធិនជួរមុខ១នាក់ សម្រាលកូន ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទទួលអំណោយ ពីសាខាកាកបាទក្រហមខេត្តកំពង់ចាម

កំពង់ចាម ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំអំណោយ សាខាកាកបាទក្រហម ផ្ដល់ជូនស្ត្រីសម្រាលកូនភ្លោះ ៣នាក់ និងភរិយាយោធិនជួរមុខ ១នាក់ ដែលបានសម្រាល កូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

ស្ត្រីដែលសម្រាលបានកូនភ្លោះ៣នាក់ មានឈ្មោះ សុះ អ៊ីសះ អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ គឺសម្រាលបានកូនស្រី ២នាក់ ប្រុស១នាក់ កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម នូវសំភារៈប្រើប្រាស់សម្រាប់មាតា និងទារក ៣ឈុត រួមជាមួយ អង្ករ ៥០គក្រ មី ទឹកសុទ្ធ ឃីត ( សារុង មុង ភួយ ក្រមា ) ផ្លែឈើស្រស់ ២កន្ត្រក ទឹកដោះគោឆៅ និង ថវិកាសរុបចំនួន ២លានរៀល។

ដោយឡែកអ្នកស្រី ឈ្មោះ ចាន់ រ៉ាឌី អាយុ ២៥ ឆ្នាំ ជាភរិយាវីរ: យោធិន ជួរមុខទិសប្រាសាទតាក្របីស្លាបឆ្វេង បានសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក៏ត្រូវបាន លោក អ៊ុន ចាន់ដា និងលោក ប៉ែន កុសល្យ បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ម្សៅទឹកដោះគោ សម្ភារមាតា ខោអាវទារក ឃីតស្ត្រី១ឈុត ផ្លែឈើស្រស់ ២កន្ត្រក និង ថវិកាសរុប ចំនួន ១លា ៥សែនរៀលផងដែរ ៕

អត្ថបទដោយ: គីហ្សូណា/ ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top