លោក ហេង សុភាណា អភិបាលរង ខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងបានផ្ដល់ជូនគ្រួសារវីរកងទ័ពជួរមុខ

ស្រុកក្រគរ៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាង លោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ប្រជាជនក្នុងខេត្តពោធិ៍សាត់ និងសប្បុរសជន មកចែកជូនដល់បងប្អូនគ្រួសារវីរកងទ័ពជួរមុខ ចំនួន៨០គ្រួសារបន្ថែមទៀត ដែលពេលថ្មីៗនេះ បានផ្ដល់ជូនគ្រួសារវីរកងទ័ពជួរមុខ ចំនួន១៩៣គ្រួសាររួចមកហើយ ដើម្បីជួយសម្រួលជីវភាពពួកគាត់។

អំណោយមនុស្សធម៌ របស់ប្រជាជនក្នុងខេត្តពោធិ៍សាត់ និងសប្បុរសជន មកចែកជូនដល់បងប្អូនគ្រួសារវីរកងទ័ពជួរមុខ ទាំង៨០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេសតូច និងថវិកា៥ម៉ឺនរៀល។








អត្ថបទនេះ៖ ខេម៉ា | ដើមអម្ពិល
