ជនសង្ស័យក្នុងករណីគ្រឿងញៀនចំនួន ០២នាក់ត្រូវបានបង្ក្រាប និងឃាត់ខ្លួនដោយអនុវត្តតាមនីតិវិធីច្បាប់

មោងឫស្សី៖ នៅថ្ងៃទី 01.10.2025 វេលាម៉ោង 17.45នាទី ស្ថិតនៅវាលស្រែ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្របតាមយោបល់ដឹងនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការអនុញ្ញាតិពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអាយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរ:សេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរ:សេនីយ៍ឯក ស គឹមឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី បានដឹងនាំកម្លាំងជំនាញចុះបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន 01ករណី ក្នុងបទល្មើសជាក់ស្ដែង និងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន 02នាក់:
1.ឈ្មោះ រួន សារុន ហៅរុញ ភេទប្រុស អាយុ 26ឆ្នាំ មានទីលំនៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
2.ឈ្មោះ ម៉ាប់ រក្សា ហៅចាប ភេទប្រុស អាយុ 20ឆ្នាំ មានទីលំនៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
*វត្ថុតាងចាប់យកបានរួមមាន:
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន 05កូនថង់ សង្ស័យមានសារធាតុញៀន
-ទូរសព្ទដៃចំនួន 02គ្រឿង
-ម៉ូតូចំនួន 01គ្រឿង ម៉ាក Suzuki Nex (សូសាគីនិច) ពណ៌ស ស៊េរីឆ្នាំមិនដឹង គ្មានផ្លាកលេខ លេខតួMH08CE44D000120504 លេខម៉ាស៊ីន AE52-201955។
ជនសង្ស័យ និងវត្ថុតាងបច្ចុប្បន្នបាននិងកំពុងរៀបចំសំណុំរឿងបញ្ចូនតាមនីតិវិធីច្បាប់។

អត្ថបទ ច័ន្ទ វិស្សាសៈ
ប្រភព អធិការដ្ឋាននគរបាលស្រុកមោងឫស្សី
