ព័ត៌មានជាតិ

អ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង នៅស្រុកស្វាយចេក ក្រោយបទឈប់បាញ់ចូលជាធរមាន

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន៕

To Top