ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យអាគារសិក្សាអនុវិទ្យាល័យអូរសោម ដែលទើបនឹងសាងសង់រួចរាល់

ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនត្យអាគារសិក្សានៃអនុវិទ្យាល័យអូរសោម ដែលទើបនឹងសាងសង់រួចរាល់ដែលជាអំណោយដ៍ថ្លៃថ្លាររបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត។

ឆ្លៀតក្នុងឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានផ្តល់អនុសាសន៍ ដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ឱ្យត្រៀមដើមឈើ ដើម្បីដាំជាម្លប់ ក្នុងបរិវេណសាលា យ៉ាងយូរដាំឱ្យរួចរាល់ក្នុងឆ្នាំនេះ។ បន្ទាប់មក លោកអភិបាលខេត្ត ក៏បានបន្តចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវប៊េតុងមួយខ្សែ ប្រវែងជិត៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១០ ត្រង់ចំណុចស្ពានបាក់ ឆ្ពោះទៅចំណុចអូរក្របីងាប់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ផងដែរ៕

ប្រភព&រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ៖ ហ៊ុន ធឿន(ដើមអម្ពិល)

To Top