ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ បានឧបត្ថម្ភ ដីចំនួន ៥០ឡាន ស្មើរនឹង ថវិការចំនួន ៣.២៥០.០០០រៀល សម្រាប់ជួសជុលផ្លូវខ្នងប្រឡាយ ដើម្បីសម្រួលដល់ការធ្វើដំណើរ នឹងដឹកជញ្ជូន

ខេត្តតាកែវ ៖ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ ទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជា ប្រធានកិត្តិយស ក្រុមការងារយុវជន គណបក្សប្រជាជន ស្រុកគិរីវង់ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នា២០២៥នេះ អញ្ចើញចុះមើលក្រុមការងារជួសជុលផ្លូវ និងបានឧបត្ថម្ភ ដីចំនួន ៥០ឡាន ស្មើនឹង ថវិការចំនួន ៣.២៥០.០០០រៀល សម្រាប់ជួសជុលផ្លូវខ្នងប្រឡាយទី២ ស្ថិតនៅភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគិរីវង់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូន កសិផល របស់បងប្អូនក្នុងមូលដ្ឋាន ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋក្នុងភូមិក្បាលដំរីទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ឧកញ៉ាវេជ្ជបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៏ និងជោគជ័យគ្រប់ភារកិច្ច ។


ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : ប្រជាពលរដ្ឋភូមិក្បាលដំរី






