កំពង់ធំ៖ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ បានដឹកនាំកម្លាំង មន្រ្តីខណ្ឌជលផលកំពង់ធំ និងមន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ សហការជាមួយកម្លាំងទីបញ្ជាការស្រាល ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុច: អូរតាសេក,ចុងអូរឡោ ក្នុងភូមិសាស្រ្តឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។

ជាក់ស្ដែងកម្លាំងជំនាញបានចុះសង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៣៤របាំង ប្រវែង ១.៥២០ម៉ែត្រ ឡុកចំនួន៣៤គ្រឿង លូចំនួន៣៦មាត់ បង្គោលចំនួន៩៤០ដេីម ចាក់លែងត្រីចម្រុះទំងន់៥០គីឡូក្រាម ចូលទន្លេវិញ៕







ដោយ៖ សំនៀង
