ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសួរសុខទុក្ខពលរដ្ឋ នឹងនាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋចំនួន១៨០០គ្រួសារ

ត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខពលរដ្ឋ នឹងនាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅទីទួលសុវត្ថិភាព ក្នុងស្រុកត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។

អមដំណើរនាឱកាសនោះរួមមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ សាខាកាកបាទក្រហមខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ ចំនួន១៨០០ គ្រួសារ ដែលមកស្នាក់នៅលើទីទួលសុវត្ថិភាពក្នុងស្រុកត្បូងឃ្មុំផងដែរ។

គួរបញ្ជាក់ថា៖ ទឹកជំនន់បានជន់លិចជាលើកទី៣ហើយក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះបានធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង គោក្របី និងពលរដ្ឋប្រមាណ១៨០០គ្រួសារ ជាមួយនេះបើយោងតាមការពិនិត្យកម្រឹតកម្ពស់ទឹកក្តាម៉ែត្រកំពង់ចាម កម្ពស់ទឹកបានកើនឡើងដល់១៤,៥០ម៉ែត្រ ហើយកម្រឹតប្រកាសអាសន្ននៅកម្រឹត១៥,០០ម៉ែត្រ៕

ដោយ: សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top