អភិបាលខេត្តប៉ៃលិន ប្រាប់កងកម្លាំងប្រដាប់អាវុធ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ បើមានករណីឈ្លានពានណាមួយ លើបូរណៈភាពទឹកដី

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហាននិងពលទាហាន នៃកងរាជអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះសភាពការណ៍ កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែន ដូច្នេះកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់ ត្រូវរងចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាតាំងចិត្ត យ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមានករណីឈ្លានពានណាមួយ លើបូរណៈភាពទឹកដីប្រទេសកម្ពុជាយើង។





អត្ថបទដោយ ៖ សុខ វិច្ឆ័យ / ប៉ៃលិន / ដើមអម្ពិល
រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន
