ព័ត៌មានជាតិ

លោក វី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំ សមាជិកក្លឹបសិក្សា នៃកម្មវិធី (មនសិការពលរដ្ឋល្អ) ចូលរួមប្រកួត

ខេត្តតាកែវ៖ លោក វី សំណាង អភិបាល នៃគណអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំ សមាជិកក្លឹបសិក្សា នៃកម្មវិធី (មនសិការពលរដ្ឋល្អ) ខេត្តតាកែវ ចូលរួមប្រកួតផ្តាច់ព្រ័ត្រ គម្រោង (កម្ពុជាក្នុងបេះដូងខ្ញុំ) ថ្នាក់ជាតិ នៅមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ ។

ជាលទ្ធផល :

  • ថ្នាក់ទី១១ សមាជិកក្លឹបទន្លេបាទី ក្រោមប្រធានបទ ( ផ្សារសហគមន៏ពលរដ្ឋទន្លេបាទី ) ទទួលបាន ជ័យលាភី គម្រោងឆ្នើម មេដៃមាស
  • ថ្នាក់ទី១០ សមាជិកក្លឹបតាព្រហ្ម ក្រោមប្រធានបទ ( អភិវឌ្ឍបណ្ណាល័យ និងការស្រាវជ្រាវ ) ទទួលបាន ជ័យលាភី គម្រោងគំរូរ ( ប័ណ្ណសរសើរ )

ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : រដ្ឋបាលខេត្តតាកែវ

To Top