ភ្នំពេញ: មានហេតុការណ៍ ធ្វើអត្តឃាតមួយកើតឡើង នៅចំណុចក្លឹបហាត់ប្រាណយីហោ ELITE ផ្លូវ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាច ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បង្កដោយបុរសជនជាតិចិនម្នាក់ បានប្រើប្រាស់នូវសារធាតុញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើសកម្មភាព យកកូនកាំបិតចុងស្រួចចាក់ខ្លួនឯងរបួស តែមិនគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារកម្លាំងអន្តរាមន៏ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការអន្តរាគមន៍ទាន់ពេលវេលា និងបញ្ជូនបុរសជនជាតិចិន ខាងលើមាន ឈ្មោះ CHN LIN JIE ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។




