ព័ត៌មានជាតិ

ឃ្លាំងនិងសម្ភារ:ផលិតគ្រឿងញៀនខេត្តស្វាយរៀង ត្រូវភ្លើងឆេះ បន្ទាប់ពីស្ថាប័នតុលាការ អោយក្រុមជាងចូលរុះរើមិនប្រយ័ត្នធ្លាក់ទឹកអន្សារឆេះ

ខេត្តស្វាយរៀង ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ឃ្លាំង និង​សម្ភារៈ​ផលិត​គ្រឿងញៀន​មួយ​កន្លែង ដែល​សមត្ថកិច្ច​បាន​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​យក​ទៅ​ផ្តន្ទាទោស​កន្លង​មក ក៏​ប៉ុន្តែ​បាន​បន្សល់​ទុក​នូវ​ឃ្លាំង​និង​សម្ភារៈ​ឧបករណ៍​ផលិត​គ្រឿងញៀន​ដែល​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង ។

រហូត​មក​ដល់​ខែតុលា ឆ្នាំ​២០២៥​នេះ ស្ថាប័ន​តុលាការ​ឲ្យ​ក្រុម​ជាង​ចូល​រុះរើ​សម្ភារៈ​ផលិត ដោយ​កាត់​ផ្សារ​ឧបករណ៍​ អេ​ឡិច​ត្រូ​និក ស្រាប់តែ​ខ្ទាត​កម្ទេច​ភ្លើង​បង្ក​ឱ្យ​ឆាបឆេះ​តែ​ម្តង គឺ​ស្នាដៃ​ជាង​ផ្សារ​
ដែក ។បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​និង​សម្ភារៈ​ផលិត​គ្រឿងញៀន​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៥៨​នាទី​រសៀល ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

សូម​រំលឹក​ផង​ដែរ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​លួចលាក់​កែ​ច្នៃ​គ្រឿងញៀន​១​កន្លែង​នេះ នៅ​ចំណុច​ផ្លូវ​បេតុង (​ផែ​អូរ​ស្មាច់​) ស្ថិត​ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​ជា​ជនជាតិ​ចិន​១០​នាក់ ខ្មែរ​១​នាក់ ហើយ​បាន​រឹបអូស​វត្ថុ​តាង​រួម​មាន ល្បាយ​កេ​តា​មីន​បាស ទម្ងន់ ៦៧៩​គីឡូក្រាម សារធាតុ​គីមី​ទម្ងន់ ១២​តោន ៥០៤​គីឡូក្រាម និង​ឧបករណ៍​សម្ភារៈ​សម្រាប់​បម្រើ​ឱ្យ​ការ​លួចលាក់​កែ​ច្នៃ​គ្រឿងញៀន​មួយ​ចំនួន​ទៀត ៕

To Top