ផ្សារលក់ ផលិតផលខ្មែរ ចុងសប្តាហ៏ បើកលក់រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ

ខេត្តតាកែវ៖ ផ្សារលក់ផលិតផលខ្មែរ ចុងសប្តាហ៏ ចាប់ផ្តើមលក់ រៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ លក់រយះពេល ២ថ្ងៃដំដូងនេះ បានទាក់ទាញភ្ញៀវជាង ១២.៥០០នាក់ គាំទ្រ ផលិតផលរបស់ខ្មែរ ដែលជាគម្រោងសាកល្បងរយះពេល ៣ខែ នេះជាលើកទី១ តាំងលក់នៅខាងមុខ សាលមហោស្រពមាត់បឹងតាកែវ ក្រុងដូនកែវ ទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងសប្តាហ៏ដំបូង ។

ព្រឹត្តិការណ៏នេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី០៤ – ០៥ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៏យ៉ាងច្រើនកុះករ ចូលរួមទស្សនា និងទិញផលិតផលរបស់ខ្មែរ ជាច្រើនមុខទំនិញ ។












ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : រដ្ឋបាលខេត្តតាកែវ
