ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាជនជាតិថៃមួយចំនួនធំ គិតទៅដល់តម្លៃ នៃជាតិសាសន៍របស់ខ្លួន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន ប្រមុខរដ្ឋស្ដិទីនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថាជនជាតិថៃមួយចំនួនធំ ដែលបានចូលមើលក្នុងការបង្ហោះវីដេអូមួយ ដែលបង្ហាញពីទង្វើមិនគប្បីលើរូបសម្ដេច និងគិតទៅដល់តម្លៃ នៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រោះអំពើដែលពួកគេ (ថៃមួយចំនួន) បានធ្វើមិនសាកសម ជាជាតិសាសន៍ដែលស៊ីវិល័យនិងអរិយធម៌ខ្ពង់ខ្ពស់ គួរឲ្យគោរពនោះឡើយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រលប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅលើក្រោយការបង្ហោះសាររៀបរាប់អំពី ទង្វើអសីលធម៌ អគុណធម៌ដែលជា ទង្វើអមនុស្សនិងអន់ជាងសត្វរបស់ ជនជាតិថៃមួយចំនួនគិតត្រឹមម៉ោង ៧និង៤៥នាទីល្ងាចនេះ(រយៈពេល៧ម៉ោង)មានមនុស្សចូលមើលចំនួន 4,715,531នាក់ចូលមើលដែលក្នុង នោះមានជនជាតិក្នុងប្រទេសថៃចំនួន26.8%ប្រហាក់ប្រហែលជាង១លាននាក់បានចូលមើលដូចមានក្នុងតារាង ជូនភ្ជាប់។

សូមរំលឹកថា កាលពីកន្លងទៅថ្មីៗនេះ នៅលើបណ្ដាញសង្គមមានការបង្ហោះនូវវីដេអូមួយ ដែលបង្ហាញពីទង្វើអសីលធម៍ របស់ជនជាតិថៃមួយចំនួន ដោយបានយករូបថតសម្ដេចតេជោ ហ៊ុន សែន ដាក់តាំងឱ្យមានការបាញ់យករង្វាន់។ទង្វើនេះ បានចាត់ទុកអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត៕

To Top