ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា គោរពវិញ្ញាណក្ខន្ធ ទីប្រឹក្សារាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំប្រតិភូសុខាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោក ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានទទួលមរណភាព នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ក្នុងនាមក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព លោក ឆាន់ សាផានគឺជាការបាត់បង់ស្វាមី លោកឪពុក លោកឪពុកក្មេក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូមួយរូបប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមានចក្ខុវិស័យវែងឆ្ងាយ គួរឱ្យគោរពប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិកាជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលបានតស៊ូពុះពារគ្រប់

To Top