ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា​ ត្រឹម​ ២៤ម៉ោង​ បានបាញ់ទម្លាក់យន្តហោះដ្រូនប្រយុទ្ធអ៊ុយក្រែនជាង ៣៥០គ្រឿង

ម៉ូស្គូ៖ ក្រសួងការពារជាតិរបស់ប្រទេសនេះបានឧ្យដឹងថា ប្រទេសរុស្ស៊ី​ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាង ៣៥០គ្រឿង និងមីស៊ីលផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៦គ្រាប់ មីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយមួយគ្រាប់ និងយន្ដហោះដ្រូនចំនួន​ ៣៥០គ្រឿង។

អភិបាលតំបន់ លោក Vyacheslav Gladkov បានឧ្យដឹងថា តំបន់ Belgorod របស់ប្រទេសរុស្ស៊ី បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ក្នុងរយៈពេល ២៣ម៉ោងចុងក្រោយនេះ ដោយកងកម្លាំងអ៊ុយក្រែន បានវាយប្រហារសង្កាត់ចំនួន ១៤។

លោកបានលេីកឡេីងថា យន្តហោះគ្មានមនុស្សបើកចំនួន ១៩៧ គ្រឿងត្រូវបានបាញ់បង្ហោះ ក្នុងនោះ ១៣៧ គ្រឿងត្រូវបានបាញ់ទម្លាក់ ឬបន្សាប។ មនុស្ស ៦នាក់បានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ត។

មជ្ឈមណ្ឌលឆ្លើយតបវិបត្តិក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា កំទេចកំទីយន្តហោះគ្មានមនុស្សបើក​ បានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅតំបន់ Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដោយបានបង្កឱ្យមានអគ្គីភ័យនៅក្នុងបន្ទប់សន្តិសុខ និងធ្វើឱ្យមនុស្សពីរនាក់រងរបួស៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top