ព័ត៌មានជាតិ

បុរស​២នាក់​ក្នុង​ស្រុកមោងឫស្សី​លួច​លាក់​ ទទួល​ផល​ចោរកម្ម​ត្រូវ​បាន​ឃាត់ខ្លួន​និង​ អនុវត្ត​តាម​នីតិវិធី​ច្បាប់​

បាត់ដំបង​៖​ អ្នកសមគំនិតលួចលាក់រក្សាទុកផលនៃអំពើចោរកម្មករណីលួចកាច់សោកម៉ូតូ០២នាក់ទៀតត្រូវបានសម​ត្ថកិច្ចនគរបាលស្រុកគាស់ក្រឡ និងស្រុកមោង​ឫស្សីសហការគ្នានាំខ្លួនបន្ទាប់ពីសមត្ថកិច្ចព្យាយាមស្រាវ​ជ្រាវក្នុង ករណីនេះដោយស្ងៀមស្ងាត់ ក្នុងអំឡុងរយៈ ពេលប្រមាណ០៣សប្តាហ៍កន្លងមក។

កិច្ចប្រតិបត្តិការដ៏ស្ងៀមស្ងាត់មួយនេះ ផ្តើមឡើងដោយ​ការចង្អុលដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់​ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការនគរបាលជាតិ លោកអធិការនគរបាលស្រុកគាស់​ក្រឡ អនុសេនីយ៍ឯក ចាន់ ថានូ រួមនិងលោកវរសេនី យ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោ ងឫស្សី សហការគ្នាយ៉ាងប្រទាក់ក្រឡារហូតឈានដល់ការឃាត់ខ្លួនពួកគាត់ទាំង ០២ នាក់ គឺ៖
១-ឈ្មោះចាន់ សុខា ភេទប្រុស អាយុ ៣៣ ឆ្នាំរស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សីខេត្តបាត់ដំបង។
២ឈ្មោះភ័ណ្ឌ មករាហៅប៉ូឡូ ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិ កន្សៃបន្ទាយឃុំមោង ស្រុកមោងឬស្សីខេត្តបាត់ដំបង។
-វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូ ចំនួន 0២គ្រឿង(ជារបស់ជនរងគ្រោះ ០១គ្រឿង)
-ទូរស័ព្ទ ចំនួន ០១គ្រឿង
-អាវម៉ូតូផ្នែកខាងក្រោយ និង កាងដែកម៉ូតូ ចំនួន ០១
-កាបូបដាក់ប្រាក់ ចំនួន ០២
-ប្រាក់រៀលចំនួន ១២៧,៥០០រៀល(ដប់ពីរម៉ឺនប្រាំពីរពាន់ប្រាំរយរៀល)
-កាតចាក់វ៉ាក់សាំង កូវីត ចំនួន ០១
-ផ្លាកលេខម៉ូតូ ចំនួន ០១

កិច្ចការនេះគឺពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥ មានករ​ណី​លួច (កាច់សោកម៉ូតូ) មួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើស​កម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ផ្លាកលេខ បាត់ដំបង 1P-4784 សេរីឆ្នាំ​២០១៥ ដែលបញ្ឈរទុកនៅរោងគោចាំចំ ការនៅចំ​ណុចភូមិឃុំខាងលើ ដោយចាក់សោក តាំងពីព្រលឹម រី​ឯម្ចាស់ទៅខ្វាលគោបាត់ លុះដល់ម៉ោង១៧ និង​០០​នាទី ត្រឡប់មកវិញមើលម៉ូតូទើបដឹងថាបាត់និងបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកឱ្យធ្វើការ​ស្រាវជ្រាវ។

និយាយពីជនសង័្សយដែលលួចម៉ូតូនោះគឺឈ្មោះ ធី រ៉ាមី ហៅមី ភេទប្រុស អាយុ២៤ឆ្នាំ ដែលសមត្ថកិច្ចនគរ​បាលស្រុកមោងឫស្សី សហការគ្នាជាមួយសមត្ថ​កិច្ចនគរបាលស្រុកបាណន់ធ្វើការឃ-ាត់ខ្លួនពីថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៥ ពីរឿងលួចកាច់សោកម៉ូតូបញ្ជូនទៅតុលាការរួចហើយ ឯម៉ូតូដែលលួចបាននៅស្រុកគាស់ក្រឡនេះបានយកទៅឱ្យបុរសទាំង០២នាក់ខាង​លើ ចាត់ចែងថែរក្សាទុកដោយស្ងៀមស្ងាត់បំផុតតាំង​ពី​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៥ ។

អ្នកសមគំនិតទាំង០២នាក់នគរបាលស្រុកគាស់ក្រឡរៀបចំបញ្ជូនមកអនុវត្តទោសទៅ តាមផ្លូវច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ ហើយសមត្ថកិច្ចបានប្រាប់ម្ចាស់ម៉ូតូថា សូមកុំអាងថាអត់អីពេកត្រូវមាន​ការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិខ្លួនឯងផង ទុកម៉ូតូចោលពីព្រឹកដល់យប់រឿងអី្វដែលចោរមិនចាប់​អារម្ម​ណ៍ ៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​
ប្រភព​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​
រូបភាព​ នគរបាលស្រុកគាស់ ក្រឡ

To Top